គន្លឺះខ្លីៗៗៗ

វិធី​ចែក​រំលែក​អ៊ីនធឺណិត smartphone ឱ្យ​កុំព្យូទ័រ​ប្រើ​តាម Hotspot Trackback

ទូរសព្ទ ​លំដាប់​ទំនើបៗ (smartphone) ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ក៏​ដូច​ជា iOS មាន​មុខងារ Share មួយ​ដែល​មាន​ឈ្មោះ​ថា “Portable Wi-Fi Hotspot”។ Hotspot ប្រើ​សម្រាប់​ចែក​រំលែក​អ៊ីនធឺណិត​មិន​ថា​ពី smartphone ឬ tablet ទៅ​កុំព្យូទ័រ​ប្រើ​បាន​ដូច​គ្នា។
ដោយ​សារ​មាន​សំណូម​ពរ​ពី​ប្រិយមិត្ត​អ្នក​អាន​ជា​ច្រើន​ស្នើ​សុំ Sabay ប្រាប់​ពី​របៀប​ចែក​រំលែក​អ៊ីនធឺណិត​ពី smartphone ទៅ​ប្រើ​បាន​នៅ​លើ​កុំព្យូទ័រ ដូច្នេះ​នៅ​ទំព័រ​នេះ​គេហទំព័រ​យើង​ខ្ញុំ សូម​លើក​យក​ពី​វិធីសាស្ត្រ Internet Sharing មក​បង្ហាញ​ជូន​ដូច​ត​ទៅ៖
Sabay សូម​លើក​យក​របៀប​កំណត់ Hotspot ដែល​មាន​នៅ​លើ Device ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ខុស​គ្នា​ចំនួន​ពីរ​គឺ៖ iPhone 5 (iOS) និង Galaxy S III (Android)។
=>សម្រាប់​ប្រិយមិត្ត​ប្រើ Galaxy S III៖
  • ចូល​ទៅ Setting
  • ចូល​ទៅ More setting
  • ចូល​ទៅ Tethering and portable hotspot
  • ចូល ​ទៅ Portable Wi-Fi hotspot រួច​បើក​មុខងារ (enable) និង​ចុច​លើ​ប៊ូតុង Configure។ នៅ​ត្រង់​នេះ​យើង​អាច​កំណត់​ឈ្មោះ “Network SSID” និង Password តាម​ចំណូល​ចិត្ត​ងាយ​ចាំ​ដើម្បី​ឱ្យ​កុំព្យូទ័រ​ដែល​មាន Wireless អាច​ភ្ជាប់​ទៅ​កាន់ smartphone បាន។
=>សម្រាប់​ប្រិយមិត្ត​ដែល​ប្រើ iPhone 5 / iPhone 4 /iPhone 4S/៖
  • ដំបូង​បើក​ចូល​ទៅ Setting
  • ចូល​ទៅ General
  • ចូល​ទៅ Cellular
  • ចូល​ទៅ Personal Hotspot ដែល​នៅ​ក្នុង​នោះ​ត្រូវ​កំណត់​ពីរ​ទីតាំង៖
    • បើក​មុខងារ​ដោយ​រើស​យក “ON” នៅ​ត្រង់​ទីតាំង Personal Hotspot
    • ចូល ​ទៅ Wi-Fi Password ដើម្បី​កំណត់ Password ដែល​អ្នក​ចង់​ប្រើ ដើម្បី​ឱ្យ​កុំព្យូទ័រណា​​មាន Wireless និង Blutooth អាច​ភ្ជាប់​ប្រើ​អ៊ីនធឺណិត​ពី smartphone បាន។
ចុង ​ក្រោយ​ប្រិយមិត្ត​គ្រាន់​តែ​បើក​មុខងារ Wireless នៅ​លើ​កុំព្យូទ័រ​រួច​ហើយ​ស្វែងរក ឈ្មោះ Hotspot និង​វាយ​បញ្ចូល Password ទៅ​តាម​អ្វី​ដែល​អ្នក​បាន​កំណត់​ជា​ការ​ស្រេច។
ចុច​ត្រង់​នេះ ដើម្បី​ស្វែងយល់​គន្លឹះ វិធី​ចែក​រំលែក​អ៊ីនធឺណិត​កុំព្យូទ័រ​ឱ្យ smartphone ប្រើ​បាន។

0 comments:

Post a Comment