ចំណេះដឹងទូទៅ
ក្រសួងផ្អាកអនុវត្តសេចក្តីសម្រេចរវាងបញ្ញត្តិករទូរគមនាគមន៍កម្ពុជា និងប្រតិបត្តិករទូរសព្ទ Trackback
ផ្សាយក្នុងផ្នែក ព័ត៌មានបច្ចេកវិទ្យា ដោយ bin.bunna កាលពី 9 hours ago 31 Comments
ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការអនុវត្តសេចក្តីសម្រេចរបស់អង្គប្រជុំ ដែលបានព្រមព្រៀងគ្នារវាងបញ្ញត្តិករទូរគមនាគមន៍កម្ពុជា និងប្រតិបត្តិករទូរសព្ទ កាលពីថ្ងៃទី ២២ មេសា ២០១៣ ស្តីពីវិធានការទប់ស្កាត់បាតុភាព នៃការផ្សព្វផ្សាយពាណិជ្ជកម្មកន្លងមក។
សេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានពិនិត្យលទ្ធផល នៃការសម្រេចរបស់អង្គប្រជុំ រវាងបញ្ញត្តិករទូរគមនាគមន៍ប្រៃសណីយ៍កម្ពុជា ជាមួយបណ្ដាប្រតិបត្តិករទូរសព្ទទាំងអស់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ស្ដីពីការឯកភាពគ្នាដោយមតិភាគច្រើនដាច់ខាត ដែលមានសំឡេងអនុម័ត៨ ទល់១ ក្នុងការបញ្ឈប់ជាស្ថាពរ នៃការអនុវត្តការផ្សព្វផ្សាយឃោសនាពាណិជ្ជកម្មរបស់បណ្ដាប្រតិបត្តិករទូរសព្ទទាំងអស់។
ប៉ុន្ដែលទ្ធផលនេះ បានផ្ទុយទៅនឹងបទបញ្ជាលេខ០១ ប.ប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងប្រកាសរបស់អន្ដរក្រសួងលេខ២៣២ ស.ហ.វ.ប.ទ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ដីពីការកំណត់ថ្លៃអប្បបរមា នៃសេវាទូរសព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្ដាញ ដែលជាការផ្សព្វផ្សាយថ្លៃទាបជាងថ្លៃដើម ធ្វើឲ្យប៉ះពាល់ការដួលរលំ នៃទីផ្សារគមនាគមន៍ និងធ្វើឲ្យបាត់ចំណូលថវិកាជាតិ។
សូមអានសេចក្តីលំអិតនៃការប្រកាសដូចខាងក្រោម
Subscribe to:
Posts (Atom)
0 comments:
Post a Comment