Sunday, June 2, 2013

ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា

ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា

ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​បង្កើន​ជំនឿ​ទុកចិត្ត​ជូន​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ដក​ ប្រាក់​និង​ទូទាត់​ចំណាយ​ផ្សេងៗ ធនាគារ​អេស៊ីលីដា មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​ណែនាំ​នូវ​សេវា​ធនាគារ​អេឡិចត្រូនិក​ថ្មី​ ហៅ​ថា "ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា" ។
ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា គឺ​ជា​ប័ណ្ណ​ប្លាស្ទិក​អេឡិចត្រូនិក មាន​ប្រព័ន្ធ​បទដ្ឋាន EMV (Europay, Master និង VISA) / Memory Chip ដែល​បង្កើត​ឡើង​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​មិន​អាច​ក្លែង​បន្លំ​បាន ដោយ​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ស្ថាប័ន VISA និង​ប្រើប្រាស់​ប្រព័ន្ធ​និង​ស្លាក​សញ្ញា VISA ដែល​ធនាគារ​ចេញ​ប័ណ្ណ​ជូន​អតិថិជន​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ដកសាច់ប្រាក់ ​នៅ​តាម​ម៉ាស៊ីន​អេធីអឹម និង​ទូទាត់​ចំណាយ​ផ្សេងៗ ឬ​ដក​សាច់ប្រាក់​តាមម៉ាស៊ីន​ឆូតកាត ដែល​មាន​បិទ​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ទូទាំង​ប្រទេស និង​ពាស​ពេញ​ពិភពលោក ។
ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា មាន​ពីរ​​ប្រភេទ គឺ ៖
  • ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ក្នុង​ស្រុក គឺ​ជា​ប័ណ្ណ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់ និង​ទូទាត់​ចំណាយ​ផ្សេងៗ តាម​រយៈ​ម៉ាស៊ីន​ដក​ប្រាក់ និង​ម៉ាស៊ីន​ឆូត​កាត​ របស់​ធនាគារ​អេស៊ីលីដា និង​របស់​ធនាគារ​ផ្សេងៗ នៅ​ទូទាំង​ប្រទេស ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus ។
    ឥឡូវ​នេះ យើង​ខ្ញុំ​ឈប់​ទទួល​ពាក្យ​ស្នើ​សុំ​ប្រើប្រាស់​ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា​ ក្នុង​ស្រុក​ ។ ប្រសិនបើ​ប័ណ្ណ​របស់​លោក​អ្នក បាត់ ឬ​ខូច ឬ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ លោក​អ្នក​អាច​ស្នើ​សុំ​ប័ណ្ណ​អេស៊ីលីដា​ប្រភេទ​ផ្សេង ដើម្បី​ប្រើប្រាស់​ជំនួស​ប័ណ្ណវីសា​អេស៊ីលីដា​ក្នុង​ស្រុកនេះ ។
  • ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ក្រៅ​ប្រទេស គឺ​ជា​ប័ណ្ណ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់ និង​ទូទាត់​ចំណាយ​ផ្សេងៗ តាម​រយៈ​ម៉ាស៊ីន​ដក​ប្រាក់ និង​ម៉ាស៊ីន​ឆូត​កាត​ របស់​ធនាគារ​អេស៊ីលីដា និង​របស់​ធនាគារ​ផ្សេងៗ នៅ​ក្នុង​និង​ក្រៅ​ប្រទេស ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus ។

អត្ថប្រយោជន៍

  • អាច​ដក​សាច់ប្រាក់​បាន​ឆាប់​រហ័ស ពី​គ្រប់​ម៉ាស៊ីន​អេធីអឹម​ទាំង​អស់ ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ក្នុង​និង​ក្រៅ​ប្រទេស ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។
  • អាច​ធ្វើ​ការ​ទូទាត់​ចំណាយ​ផ្សេងៗ នៅ​តាម​ហាង​ទំនិញ សណ្ឋាគារ ឬ​ក្រុមហ៊ុន​នានា ដែល​មាន​ម៉ាស៊ីន​ឆូតកាត ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៀត ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ក្នុង និង​ក្រៅ​ប្រទេស ។
  • អាច​បញ្ជា​ទិញ​ទំនិញ ទិញ​ឬ​កក់​សំបុត្រ​យន្តហោះ ឬ​កក់​បន្ទប់​សណ្ឋាគារ តាម Internet ។ល។
  • ចំណេញ​ពេលវេលា និង មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់​និង​ទូទាត់​ចំណាយ​ផ្សេងៗ ។

លក្ខណៈ​សម្គាល់​ទូទៅ នៃ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា

  • មាន​ស្លាក​សញ្ញា ធនាគារ អេស៊ីលីដា ភីអិលស៊ី និង វីសា
  • បំពាក់​ប្រព័ន្ធ EMV នៅ​ផ្នែក​ខាង​មុខ អាច​ការពារ​ការ​ក្លែង​បន្លំ​បាន​មួយ​រយភាគរយ និង Magnatic Stripe ផ្នែក​ខាង​ក្រោយ
  • មាន​បង្ហាញ​ថ្ងៃ​សុពលភាព​ប្រើប្រាស់ (Good Thru) ។ អស់​សុពលភាព​ប្រើប្រាស់ ឬ​ផុត​កំណត់​ប្រើប្រាស់ ប័ណ្ណ​នោះ​មិន​អាច​ប្រើ​ប្រាស់​បាន​ឡើយ
  • មាន​ពាក្យ "Debit" នៅ​ខាង​មុខ ផ្នែក​ខាង​លើ ។ មាន​ន័យ​ថា គឺ​ជា​ប័ណ្ណ​ឥណពន្ធ ។ គ្រប់​ប្រតិបត្តិការ​តាម​រយៈ​ប័ណ្ណ​នេះ ត្រូវ​កាត់​ប្រាក់ចេញ​ពី​គណនី​របស់​ម្ចាស់​ប័ណ្ណ​ដែល​មាន​នៅ​ធនាគារ។       ប្រភពដើមៈ www.acledabank.com.kh

មិន​គួរ​ឲ្យ​ជឿ Galaxy S4 Mini ចេញជា​ផ្លូវការ​ហើយ​!


Galaxy S4 Mini បាន​ចេញ​រូបរាង​ជា​ផ្លូវការណ៍​ហើយ​ កាល​ពីប៉ុន្មានម៉ោង​នេះ ខណៈ​ដែល​ម្នាក់​ៗ​​ជា​ពិសេស​បណ្តាញ​សារព័ត៌មាន​នានា កន្លង​ទៅ​ធ្លាប់​​រំពឹង​ទុក​ថា Samsung នឹង​បង្ហាញ​រូបរាង​ទូរសព្ទ​ដ៏​ទំនើបនេះនៅ​ពាក់កណ្តាល​ខែ​មិថុថា​ខាង​មុខ​ នា​​ព្រឹត្តិការណ៍ Samsung Premiere 2013។
នេះ​​អាច​ចាត់ទុក​ថា​ជា​ការ​ធ្វើ​​ឲ្យភ្ញាក់​ផ្អើល​មួយ​សម្រាប់​មជ្ឈដ្ឋាន​​នានា បន្ទាប់​ពី Samsung បាន​ច្រឡំដៃ​បង្ហោះ​រូបរាង​ទូរសព្ទ​ជំនាន់​ក្រោយ​ នៅ​លើ​​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។
Samsung បាន​គូស​បញ្ជាក់​ថា៖ “Galaxy S4 mini ផ្ដល់​ការ​ចែករំលែក​ឯកសារ​រវាង​គ្នា​បាន​យ៉ាង​ងាយស្រួល។ អ្នក​ប្រើ​អាច​ដោយ​ចាក់​ស្ដាប់​ចម្រៀង​បណ្ដើរ លេង​ហ្គេម​បណ្ដើរ​បាន​ក្នុង​ពេល​ដំណាល​គ្នា​ជា​មួយ​មិត្តភ័ក្ដិ​ដោយ​ប្រើ​មុខងារ Group Play ហើយ​អាច chat ជា​មួយ friend ជា​ច្រើន​និង​អាច​បន្ថែម animation, វីដេអូ ក៏​ដូច​ជា សំឡេង​ថត​ទៅ​កាន
ខណៈ​មាន​ព័ត៌មាន​លេច​ឮ​ជា​ច្រើន​អំពី Galaxy S4 Mini ថ្មីៗ​នេះ​ក៏​បាន​លេច​ចេញ​រូប​ទូរសព្ទ​ជំនាន់​ថ្មី​នេះ​នៅ​លើ​គេហទំព័រ geeky-gadgets ជា​មួយ​​ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​គួរ​ឲ្យ​សង្ស័យ​​ដូច​ខាង​ក្រោម។
លក្ខណៈ​សម្បត្តិ​របស់ Galaxy S4 Mini ដែល​ក្រុមហ៊ុន​ពុំ​ទាន់​បាន​អះអាង​ខាង​លើ​នេះ​រួម​មាន៖
  • - អេក្រង់ qHD ទំហំ ៤,៣អ៊ីញ​តូច​ជាង Galaxy S4 ដែល​មាន ៥អ៊ីញ
  • - Resolution 540x960px
  • - CPU ប្រភេទ dual core Qualcomm Snapdragon S4 ល្បឿន 1.7GHz
  • - ក្រាហ្វិក Adreno 305 GPU
  • - ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2.2 Jelly Bean
  • - ចែក​ជា ២ជំនាន់៖ ជំនាន់ 3G មាន RAM ទំហំ 1GB, និង 4G LTE មាន RAM ទំហំ 2GB
មិន​ត្រឹម​តែ Galaxy S4 Mini ទេ​ដែល​រំពឹង​នឹង​បង្ហាញ​រាង​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍ Samsung Premiere 2013 នៅ​មាន​ស៊េរី Smartphone ដែល​បាន​បែក​ធ្លាយ​មួយ​ចំនួន​ទៀត​ដូច​ជា Galaxy S4 Zoom និង Galaxy S4 Active ដែល​មាន​លក្ខណៈ​ពិសេស​ជាង GS 4 ធម្មតា​គឺ​ប្រើ​មិន​ជ្រាប​ទឹក និង​ភ្ជាប់​មក​ជា​មួយ​ប៊ូតុង ៣គ្រាប់​នៅ​ពី​ក្រោម​កញ្ចក់​អេក្រង់។
រង់​ចាំ​មើល​ទាំង​អស់​គ្នា តើ​ខាង​លើ​ពិត​ជា​លក្ខណៈ​សម្បត្តិ​របស់ Galaxy S4 Mini មែន​ឬ​យ៉ាង​ណា? បើ​ពិត​មែន តើ​តម្លៃ​ប្រហែល​ប៉ុន្មាន​ទៅ?

ដឹង​ទេ Galaxy S4 mini គេ​លក់​ថ្លៃ​ប៉ុន្មាន​! Trackback

បើ​តាម​ការ​ឱ្យ​ដឹង​របស់​គេហទំព័រ Gsmarena បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​រុស្ស៊ី Galaxy S4 mini មាន​តម្លៃ​ប្រហែល ៦៣០ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រឿង។ យ៉ាងណាមិញ ទូរសព្ទ​​​ស៊េរី​ថ្មី​នេះ​មាន​ពីរ​ប្រភេទ​គឺ​ស៊ី​មមួយ​ និង​ស៊ីមពីរ ប៉ុន្តែ​ប្រភព​មិន​បាន​បញ្ជាក់​តម្លៃ​ខាងលើ​ ​ជា​ទូរសព្ទ​ប្រភេទស៊ី​ម​មួយ​ឬ​ស៊ីម​ពីរ​នោះ​ទេ។ ​
លក្ខណៈ​សម្បត្តិ​របស់ Galaxy S4 Mini រួម​មាន៖
  • - អេក្រង់​ប្រភេទ Super AMOLED qHD ទំហំ ៤,៣អ៊ីញ
  • - CPU ល្បឿន 1.7GHz
  • - RAM ទំហំ 1.5GB
  • - មេម៉ូរី​ម៉ាស៊ីន​ទំហំ 8GB ហើយ​អាច​បន្ថែម​កាត​ប្រភេទ micoSD
  • - ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2.2 Jelly Bean
  • - កាមេរ៉ា​ទំហំ 8MP ជា​មួយ​មុខងារ Sound & Shot និង Panorama
  • - ចែក​ជា ៣ស៊េរី​ផ្សេង​គ្នា៖ ស៊េរី​មាន 4G LTE+NFC, ស៊េរី​មាន​តែ 3G HSPA+ និង ស៊េរី​ប្រើ​ស៊ីម​កាត​បាន ២ (3G)
  • - តំណភ្ជាប់៖ Wi-Fi a/b/g/n, Bluetooth 4.0 និង GPS + GLONASS
  • - មាន​មុខងារ S Health, S Translator, បញ្ជា​ទូរទស្សន៍​ជា​មួយ​មុខងារ WatchON’s IR remote
  • - វិមាត្រ (បxទទxកម្រាស់)៖ (១២៤មមx៦១,៣មមx៨,៩មម)
  • - ទម្ងន់ ១០៧ក្រាម​ស្រាល​ជាង GS4 ដែល​មាន ១៣០ក្រាម
  • - កម្រិត​ថាមពល​ថ្ម 1900mAh
  • - ពណ៌​ចំនួន២ គឺ​ស និង​ខ្មៅ
Galaxy S4 mini ជា​ទូរសព្ទ​កំណែ​​ពី GS 4 និង​ដែល​​ Samsung បាន​ប្រកាស​បង្ហាញ​រូបរាង​ជា​ផ្លូវការ​​កាល​ពី​ថ្ងៃ ៣០ខែ ឧសភា​កន្លង​ទៅ​នេះ​។

Monday, May 27, 2013

បទល្មើស ព្រៃឈើ ភ្លូកទឹក ភ្លូកដី នៅឃុំ ២ ធ្នូ ស្រុកស្នួល

បទល្មើស ព្រៃឈើ ភ្លូកទឹក ភ្លូកដី នៅឃុំ ២ ធ្នូ ស្រុកស្នួល

មណ្ឌលគិរីៈ តើបទល្មើស ដឹកជញ្ជួនឈើគ្រប់ប្រភេទ ឆ្លងដែនចូលប្រទេសវៀតណាម គគ្រឹកគគ្រេងបែបអនា ធិបតេយ្យដោយខុសច្បាប់ នៅតាមបន្ទាត់ព្រំដែន តាមច្រករបៀងការពារព្រំដែន លេខ០៧.០៦.៦២. ប៊ិនឌាំង. ដេ១០.ដេ១៦ ស្ថិតក្នុងឃុំ២ធ្នូ  ស្រុកស្នួល  ខេត្តក្រចេះ ដែលមានព្រំប្រទល់ ជាប់ជាមួយស្រុកកែវសីមា ខេត្ត មណ្ឌលគិរី កើតមានច្រើនបែបនេះ មន្រ្តីនៅតាមព្រំដែន ព្រមទាំងអ្នកគ្រប់គ្រង នៅតាមច្រករបៀង ការពារព្រំដែន ទាំងនោះ ដោះស្រាយយ៉ាងណាជាមួយថ្នាក់លើ? ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅមូលដ្ឋាននេះឲ្យដឹងថា  ជារៀងរាល់ថ្ងៃ រាល់យប់ ពួកគាត់តែងឃើញមាន ត្រាក់ទ័រសន្តោងរឺម៉ក រថយន្តបង្កុងធំៗ រថយន្តច្នៃ ព្រមទាំងម៉ូតូ សុទ្ធសឹងជារបស់វៀតណាម ធ្វើការដឹកជញ្ជួនជា រៀងរាល់ថ្ងៃ ហើយឈើដែលពួកគេ ដឹកជញ្ជួនមានឈើចម្រុះ ដូចជា រួមមាន ឈើហ៊ុបប្រភេទលេខ ២ ឈើក្រំ កកោះ ស្រឡៅ ឈើទាល គគី ។ល។
បទល្មើសទាំងអស់នេះដឹកជញ្ជួនភ្លូកទឹកភ្លូកដី តាមច្រករបៀងខាងលើនោះ គេពុំដែលឃើញមាន មន្រ្តីនៅតាម ច្រកទាំងនោះ មានការទប់ស្កាត់ និងបង្ក្រាបនោះទេ ។
បើតាមការរិះគន់ ប្រជាពលរដ្ឋខ្លាំងៗថា មន្ត្រីនៅតាមច្រកទាំងអស់នោះ ពិតជាមានការត្រូវដងត្រូវផ្លែគ្នា ជាមួយ ឈ្មួញ ហើយធ្វើការនាំបទល្មើសទាំងនេះ ចេញ-ចូល បានដោយរលូនបែបនេះ ។ ប្រភពបានបន្តទៀតថា នៅ ច្រករបៀងការពារព្រំដែនទាំង ៦ នេះ មានច្រករបៀង ការពារព្រំដែន លេខ ០៧ គឺជាច្រកនាំចេញឈើប្រណិត ដូចជា បេង នាងនួន និង ធ្នង់ យ៉ាងសកម្មតាមរយៈរថយន្ត ឡង់គ្រីស័រ រថយន្តទំនើប រថយន្តកែច្នៃ កាមរី និង ម៉ូតូ ការដឹកជញ្ជូនបទល្មើសឆ្លងដែន បានយ៉ាងរលូនបែបនេះ ត្រូវបានគេសង្ស័យថា មន្ត្រីទាំងនោះ ពិតជាមានផល ប្រយោជន៍យ៉ាងសំបើមហើយ ។ ប្រជាពលរដ្ឋ និង មជ្ឈដ្ឋាននានា បានធ្វើការសំណូមពរ ដល់ថ្នាក់លើ មេត្តាជួយ មើលដល់មន្រ្តីទាំងនោះផង បើពុំដូច្នេះទេ ធនធានធម្មជាតិព្រៃឈើ អាចប្រឈមទៅរកការហិនហោច មិនខាន ឡើយ ម្យ៉ាងទៀតទង្វើបែបនេះ អាចផ្ទុយដាច់ស្រឡះ ពីអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ស្ដីពីការ រិតបន្តឹង ច្បាប់ព្រៃឈើ ។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៣ នៅច្រករបៀង ការពារព្រំដែន លេខ ៦២ មានថៅកែ វៀតណាម និងកូនចៅ លោក យីន យ៉ុន កំពុងធ្វើការវាស់វែងឈើ ដែលមានគ្នាមិនតិចជាង៤ ទៅ ៥នាក់នោះទេ  ហើយបម្រុងធ្វើការដឹកចេញ ឆ្លងដែន ឈើហ៊ុប ដែលក្រុមឈ្មួញកំពុងវាស់វែងនេះ   ប្រហែលមិនតិចជាង ៦០ ម៉ែត្រគូបនោះទេ ។
លោក យីន យ៉ុន ប្រធានច្រករបៀង ការពារព្រំដែនលេខ ៦២ បានប្រាប់ថា ជារឿងធម្មតាទេ ចំពោះបទល្មើស នៅ តាមបន្ទាត់ព្រំដែន តែងតែកើតមានបន្តិចបន្តូចមិនខានទេ  ដោយឡែកថ្ងៃនេះ លោកមិនបាននៅកន្លែងទេ ដោយ គាត់ជាប់រវល់។
ទាក់ទងទៅនឹងករណីខាងលើនេះ អ្នកយកព័ត៌មានយើង ពុំអាចសុំការបំភ្លឺពីលោក ស្រី សុខា (ហៅសាង) មន្រ្តី នគរបាល ប្រធានប៉ុស្តិ៍គ្រញូងសែនជ័យ វរៈការពារព្រំដែនគោកលេខ ៦១៩ នៃស្នងការដ្ឋាន នរគបាលខេត្តក្រចេះ  គ្រប់គ្រងច្រករបៀង ការពារព្រំដែនទាំង ៦ នេះបានទេ ថ្ងៃនេះ ដោយលេខទូរស័ព្ទរបស់គាត់ទាក់ទងពុំបាន៕
                                             
 ប្រភពដើមៈ Dap-news

Sunday, May 26, 2013

Finance and Accuontting System

Finance and Accuontting System  គីទទូលខុសត្រូវលើការរៀបចំចាត់់ចែងធនធាន ហិរញ្ញវត្ថុរតបស់
ក្រុមហ៊ុន មានដូចជា សដាច់ប្រាក់ ស្តុក ភាគហ៊ុន​ ប៊ូន និងការវិនិយោគផ្សេងៗ ដើម្បីបង្កើតចំនូល
 លើធនធានហិរញ្ញវត្ថុទាង​នេះមុខងារ​ ហិរញ្ញវត្ថុក៏ទទូលខុសត្រូវលើការរៀបចំ ការដាក់ទុកទៅលើ
ក្រុមហ៊ុន(ស្វែងរកធនធានហិរញ្ញវត្ថុ ពីស្តុ ប៊ូន រឺទំរងនៃចម្ចីផ្សេងៗ)​ដើម្បីកំណត់ថាក្រុមហ៊ុន និងទទូលបាននូវចំនូលប្រសើបំផុតលើការវិនិយោគរបស់ខ្លួន មុខងារហិរញ្ញវត្ថុត្រូវរក្សាបរិមាណ ពត៏មានដែលសមល្មមពីធនធានខាងក្រៅមកក្រុមហ៊ុន។
          មុខងារគណនីទទូលខុសត្រូវទៅការថែដរក្សា និងរៀបចំចាត់ចែងហិរញ្ញវត្ថុ វិក័យបត្រ ការបញ្ចេញសាច់ប្រាក់ បង់រលោះបញ្ជីប្រាក់ខែបុគ្គលិកដើម្បីទទូលខុសត្រូវលើលំហូហរិញ្ញវត្ថុ
ក្នុងក្រុមហ៊ុន។
ទាំង Finance and Accountting មានបញ្ហាជាប់ទាក់ទងគ្នាបំពោះរបៀបរក្សា​ កំណត់ត្រានៃធនធាន
ហិរញ្ញវត្ថុហើយនិងលំហូសាច់ប្រាក់ពួកវាផ្តល់ឲ្យចំពោះសំនួខាងក្រោម
 ​តើអ្វីជាស្តុកនៃធនធានហិរញ្ញវិត្ថុនាពបេលថ្មីៗនេះរបស់យើង?
 តើកំណត់ត្រាអ្វីខ្លះដែលមានសម្រាប់ការបញ្ចេញសាច់ប្រាក់ វិក័យបត្រ បញ្ចីប្រាក់ខែ ហើយនិងលំហូសាច់ប្រាក់។ ខាងក្រោមនេះជា​ Information System នៃ Finance and Acounttting
 ១, គណនីយ្យទទូលប្រាក់ គឺកត់ត្រាសាច់ប្រាក់ដែលគេជំពាក់ក្រុមហ៊ុន
២ . អ្នវិភាគវិនិយោគគឺ បង្កើតនូវសំនុំបែបបទលើការវិនិយោគ
៣​.​ ការបែងចែកថវិការ គឺ រៀបចំថវិការរយៈពេលខ្លី

៤. គម្រោងប្រាក់ចំណេញ គឺរៀបចំនូវគម្រោងប្រាក់ចំណេញរយៈពេលវែង។

                  

Manufacturing and Production

ប្រពន្ធនេះទទួលខុសត្រូវទៅលើការផលិតជាក់ស្តែងនូវផលិតផលនិងសេវារបស់ក្រុមហ៊ុន សកម្មភាពរបស់វាដោះស្រាយជាមួយការធ្វើផែនការណ៏ការអភិវឌ្ឃន៏ និងការថែរក្សាបរថិខាផលិតកម្ម ការបង្កើតនូវគោលដៅផលិតកម្ម ការរក្សាទុក និង​លទ្ធភាបនៃសំភារះផលិតកម្ម និងការកំណត់ពេលវាគ្រឿងបរិខាសំភារះរូបវន្តនិងសំភារះប្រើប្រាស់ក៏ដូចជាកំលាំងពលកម្មចាំបាច់ដើម្បីជំរួញអោយបានផលិតផលសំរាច់។
តារាងខាងក្រោមបង្ហាញពី​ Information System នៃ Manufacturing and Production
System
Description
Organizational  Level
Machine  Control
Control the Action of Machine and Equipment
Operational
Computer-aided  design (CAD)
Design New Product using the  computer
Knowledge
Production Planning
Decide when and how product should be product
Management
Facilitator Location
Decide where to locate new production facilities
Stratigic

Friday, May 24, 2013

iPhone 5S បន្ថែម LED Flash ជាមួយ​ជម្រើស​​ពណ៌​កាន់​​តែ​​សំបូរ​​បែប

iPhone 5S បន្ថែម LED Flash ជាមួយ​ជម្រើស​​ពណ៌​កាន់​​តែ​​សំបូរ​​បែប 

របាយការណ៍​ចុង​ក្រោយ​ចេញ​ពី​សារព័ត៌មាន​អនឡាញ <b><u>idownload</u></b>ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា Apple នឹង​ចាប់​ធ្វើតេស្ត iPhone 5S នៅ​អំឡុង​ខែ​មិថុនា​ក្រោយ​នេះ ​ដោយ​ជំហាន​ដំបូង​នឹង​ធ្វើតេស្ត​​ចំនួន ១,០០០គ្រឿង​ដំបូង ​សិន។ ចំណុច​ខុស​ប្លែក​ ដែល​ព័ត៌មាន​មុនៗ​មិន​ធ្លាប់​ចុះ​ផ្សាយ​នោះ​គឺ​ថា iPhone កូន​ពៅ​នេះ​ នឹង​ភ្ជាប់​មក​ជា​មួយ​ភ្លើង flash កាមេរ៉ា​ចំនួន ២ គ្រាប់ (dual LED flash)។

ក្រោយ​ធ្វើ​​តេស្ត​បាន​ជោគជ័យ​​ ក្រុមហ៊ុន​នឹង​បន្ត​គម្រោង​សម្រេច​ផលិត​ចំនួន​អតិបរមា ​ស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ​អំឡុង​ខែ​កក្កដា-កញ្ញា។ នេះ​អាច​ជា​រដូវ​កាល​ដ៏​ស័ក្កិសម ដែល​ក្រុមហ៊ុន​នឹង​បង្ហាញ iPhone កូន​ពៅ ដោយ​កន្លង​ទៅ​ Apple ក៏​ធ្លាប់​ប្រកាស iPhone ស៊េរីមុនៗ អំឡុង​ពេល​ដូច​គ្នា​នេះ​។ ជាក់ស្តែង​កាល​ពី​ឆ្នាំ២០១២ Apple ប្រកាស​បង្ហាញ​រូបរាង iPhone 5 នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ហើយ​ចាប់​លក់​នៅ​ថ្ងៃ​ទី ២១ កញ្ញា)។

គេ​រំពឹង​ថា iPhone កូន​ពៅ​នេះ​នឹង​មាន​សម្បក​ផលិត​ពី​សារធាតុ​ប្លាស្ទិក និង​លោហធាតុ ហើយ​នឹង​ចេញ​លក់​ក្នុង​តម្លៃ​ល្បាក់​ត្រឹម ៣០០ដុល្លារ​ (មិន​បញ្ជាក់​ថា ជា​តម្លៃ​ជាប់​កិច្ច​សន្សាយ​ដែរឬ​យ៉ាង​ណា​)។ ចំណែក​របាយការណ៍​​ពី​គេហទំព័រ​ជប៉ុន Macotakara បាន​ឱ្យ​ដឹង​ដែរ​ថា iPhone 5S នឹង​បង្ហាញ​រូបរាង​ពិត​ជា​មួយ​ជម្រើស​ពណ៌​ជា​ច្រើន​ដល់​អ្នក​ស្រលាញ់​ពណ៌​ ក្រៅ​ពី​ស និង​ខ្មៅ​ដែល​មាន​លើ iPhone គ្រប់​ជំនាន់​សព្វ​ថ្ងៃ។
ក្រៅ​ ពី​ភាព​ខុស​ប្លែក​ពី​ជំនាន់​មុនៗ​ដូច​នេះ មាន​ចំណុច​គួរ​កត់​សំគាល់​មួយ​ទៀត​ត្រង់​ផ្នែក​កាមេរ៉ា​គឺ​ថា iPhone ជំនាន់​ទី៧ នឹង​ភ្ជាប់​មក​ជា​មួយ​ភ្លើង flash ចំនួន ២គ្រាប់ (dual LED flash) បង្កើន​ពន្លឺ​ក្នុង​ការ​ផ្ដិត​យក​រូប​បាន​កាន់​តែ​ច្បាស់​ល្អ។
 ប្រភពដើមៈ សsabay

Thursday, May 23, 2013

GS IV ស្រោប​មាស​ថ្លៃ​ជាង ២ពាន់​ដុល្លារ!

GS IV ស្រោប​មាស​ថ្លៃ​ជាង ២ពាន់​ដុល្លារ! 

មិន​ត្រឹម​តែ iPhone 5 ទេ​ ដែល​ទទួល​បាន​ការ​រចនា​ស្រោប​មាស​បន្ថែម​លើ​លក្ខណៈ​ដើម តម្លៃ ១,៥លាន​​ដុល្លារ​អាមេរិក។ នៅ​ពេល​នេះ សូម្បី​តែ Galaxy S IV ក៏​ត្រូវ​បាន​គេ​ស្រោបមាស​ជា​មួយ​តម្លៃ​​មិន​ធម្មតា​​ជាង ២ពាន់ដុល្លារ​។
ថ្មីៗនេះ Smartphone កំពូល​ត្រកូល Galaxy ជំនាន់​ចុង​ក្រោយ​​ Galaxy S IV នេះ​ត្រូវ​បាន​ក្រុមហ៊ុន​អង់គ្លេស​ឯកទេស​ខាង​កែច្នៃ​សម្ភារៈ​បច្ចេកវិទ្យា​ ទំនើបៗ​មាន​ឈ្មោះ​ថា Goldgenie បាន​​​ស្រោប​មាសបន្ថែម​​​ដែលមាន​តម្លៃ​ជាង​១,៧០០ផោន ឬ​ស្មើ ២,៥០០ដុល្លារ​អាមេរិក។
មូលហេតុ ​ដែល Smartphone នេះ​មាន​តម្លៃ​ថ្លៃ​ដោយ​សារ​ប្លាទីន និង​មាស​ក្រហម​ដែល​គេ​បាន​ស្រោប​នៅ​លើ​សម្បក​របស់​ទូរសព្ទដ៏​ទំនើប​នេះ។ ដើម្បី​ឱ្យ​កាន់​តែ​លំអិត​ជាង​នេះ ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន goldgenie។
 ប្រភពដើមៈ សsabay