Monday, May 27, 2013

បទល្មើស ព្រៃឈើ ភ្លូកទឹក ភ្លូកដី នៅឃុំ ២ ធ្នូ ស្រុកស្នួល

បទល្មើស ព្រៃឈើ ភ្លូកទឹក ភ្លូកដី នៅឃុំ ២ ធ្នូ ស្រុកស្នួល

មណ្ឌលគិរីៈ តើបទល្មើស ដឹកជញ្ជួនឈើគ្រប់ប្រភេទ ឆ្លងដែនចូលប្រទេសវៀតណាម គគ្រឹកគគ្រេងបែបអនា ធិបតេយ្យដោយខុសច្បាប់ នៅតាមបន្ទាត់ព្រំដែន តាមច្រករបៀងការពារព្រំដែន លេខ០៧.០៦.៦២. ប៊ិនឌាំង. ដេ១០.ដេ១៦ ស្ថិតក្នុងឃុំ២ធ្នូ  ស្រុកស្នួល  ខេត្តក្រចេះ ដែលមានព្រំប្រទល់ ជាប់ជាមួយស្រុកកែវសីមា ខេត្ត មណ្ឌលគិរី កើតមានច្រើនបែបនេះ មន្រ្តីនៅតាមព្រំដែន ព្រមទាំងអ្នកគ្រប់គ្រង នៅតាមច្រករបៀង ការពារព្រំដែន ទាំងនោះ ដោះស្រាយយ៉ាងណាជាមួយថ្នាក់លើ? ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅមូលដ្ឋាននេះឲ្យដឹងថា  ជារៀងរាល់ថ្ងៃ រាល់យប់ ពួកគាត់តែងឃើញមាន ត្រាក់ទ័រសន្តោងរឺម៉ក រថយន្តបង្កុងធំៗ រថយន្តច្នៃ ព្រមទាំងម៉ូតូ សុទ្ធសឹងជារបស់វៀតណាម ធ្វើការដឹកជញ្ជួនជា រៀងរាល់ថ្ងៃ ហើយឈើដែលពួកគេ ដឹកជញ្ជួនមានឈើចម្រុះ ដូចជា រួមមាន ឈើហ៊ុបប្រភេទលេខ ២ ឈើក្រំ កកោះ ស្រឡៅ ឈើទាល គគី ។ល។
បទល្មើសទាំងអស់នេះដឹកជញ្ជួនភ្លូកទឹកភ្លូកដី តាមច្រករបៀងខាងលើនោះ គេពុំដែលឃើញមាន មន្រ្តីនៅតាម ច្រកទាំងនោះ មានការទប់ស្កាត់ និងបង្ក្រាបនោះទេ ។
បើតាមការរិះគន់ ប្រជាពលរដ្ឋខ្លាំងៗថា មន្ត្រីនៅតាមច្រកទាំងអស់នោះ ពិតជាមានការត្រូវដងត្រូវផ្លែគ្នា ជាមួយ ឈ្មួញ ហើយធ្វើការនាំបទល្មើសទាំងនេះ ចេញ-ចូល បានដោយរលូនបែបនេះ ។ ប្រភពបានបន្តទៀតថា នៅ ច្រករបៀងការពារព្រំដែនទាំង ៦ នេះ មានច្រករបៀង ការពារព្រំដែន លេខ ០៧ គឺជាច្រកនាំចេញឈើប្រណិត ដូចជា បេង នាងនួន និង ធ្នង់ យ៉ាងសកម្មតាមរយៈរថយន្ត ឡង់គ្រីស័រ រថយន្តទំនើប រថយន្តកែច្នៃ កាមរី និង ម៉ូតូ ការដឹកជញ្ជូនបទល្មើសឆ្លងដែន បានយ៉ាងរលូនបែបនេះ ត្រូវបានគេសង្ស័យថា មន្ត្រីទាំងនោះ ពិតជាមានផល ប្រយោជន៍យ៉ាងសំបើមហើយ ។ ប្រជាពលរដ្ឋ និង មជ្ឈដ្ឋាននានា បានធ្វើការសំណូមពរ ដល់ថ្នាក់លើ មេត្តាជួយ មើលដល់មន្រ្តីទាំងនោះផង បើពុំដូច្នេះទេ ធនធានធម្មជាតិព្រៃឈើ អាចប្រឈមទៅរកការហិនហោច មិនខាន ឡើយ ម្យ៉ាងទៀតទង្វើបែបនេះ អាចផ្ទុយដាច់ស្រឡះ ពីអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ស្ដីពីការ រិតបន្តឹង ច្បាប់ព្រៃឈើ ។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៣ នៅច្រករបៀង ការពារព្រំដែន លេខ ៦២ មានថៅកែ វៀតណាម និងកូនចៅ លោក យីន យ៉ុន កំពុងធ្វើការវាស់វែងឈើ ដែលមានគ្នាមិនតិចជាង៤ ទៅ ៥នាក់នោះទេ  ហើយបម្រុងធ្វើការដឹកចេញ ឆ្លងដែន ឈើហ៊ុប ដែលក្រុមឈ្មួញកំពុងវាស់វែងនេះ   ប្រហែលមិនតិចជាង ៦០ ម៉ែត្រគូបនោះទេ ។
លោក យីន យ៉ុន ប្រធានច្រករបៀង ការពារព្រំដែនលេខ ៦២ បានប្រាប់ថា ជារឿងធម្មតាទេ ចំពោះបទល្មើស នៅ តាមបន្ទាត់ព្រំដែន តែងតែកើតមានបន្តិចបន្តូចមិនខានទេ  ដោយឡែកថ្ងៃនេះ លោកមិនបាននៅកន្លែងទេ ដោយ គាត់ជាប់រវល់។
ទាក់ទងទៅនឹងករណីខាងលើនេះ អ្នកយកព័ត៌មានយើង ពុំអាចសុំការបំភ្លឺពីលោក ស្រី សុខា (ហៅសាង) មន្រ្តី នគរបាល ប្រធានប៉ុស្តិ៍គ្រញូងសែនជ័យ វរៈការពារព្រំដែនគោកលេខ ៦១៩ នៃស្នងការដ្ឋាន នរគបាលខេត្តក្រចេះ  គ្រប់គ្រងច្រករបៀង ការពារព្រំដែនទាំង ៦ នេះបានទេ ថ្ងៃនេះ ដោយលេខទូរស័ព្ទរបស់គាត់ទាក់ទងពុំបាន៕
                                             
 ប្រភពដើមៈ Dap-news

0 comments:

Post a Comment