Sunday, June 2, 2013

ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា

ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា

ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​បង្កើន​ជំនឿ​ទុកចិត្ត​ជូន​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ដក​ ប្រាក់​និង​ទូទាត់​ចំណាយ​ផ្សេងៗ ធនាគារ​អេស៊ីលីដា មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​ណែនាំ​នូវ​សេវា​ធនាគារ​អេឡិចត្រូនិក​ថ្មី​ ហៅ​ថា "ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា" ។
ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា គឺ​ជា​ប័ណ្ណ​ប្លាស្ទិក​អេឡិចត្រូនិក មាន​ប្រព័ន្ធ​បទដ្ឋាន EMV (Europay, Master និង VISA) / Memory Chip ដែល​បង្កើត​ឡើង​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​មិន​អាច​ក្លែង​បន្លំ​បាន ដោយ​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ស្ថាប័ន VISA និង​ប្រើប្រាស់​ប្រព័ន្ធ​និង​ស្លាក​សញ្ញា VISA ដែល​ធនាគារ​ចេញ​ប័ណ្ណ​ជូន​អតិថិជន​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ដកសាច់ប្រាក់ ​នៅ​តាម​ម៉ាស៊ីន​អេធីអឹម និង​ទូទាត់​ចំណាយ​ផ្សេងៗ ឬ​ដក​សាច់ប្រាក់​តាមម៉ាស៊ីន​ឆូតកាត ដែល​មាន​បិទ​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ទូទាំង​ប្រទេស និង​ពាស​ពេញ​ពិភពលោក ។
ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា មាន​ពីរ​​ប្រភេទ គឺ ៖
  • ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ក្នុង​ស្រុក គឺ​ជា​ប័ណ្ណ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់ និង​ទូទាត់​ចំណាយ​ផ្សេងៗ តាម​រយៈ​ម៉ាស៊ីន​ដក​ប្រាក់ និង​ម៉ាស៊ីន​ឆូត​កាត​ របស់​ធនាគារ​អេស៊ីលីដា និង​របស់​ធនាគារ​ផ្សេងៗ នៅ​ទូទាំង​ប្រទេស ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus ។
    ឥឡូវ​នេះ យើង​ខ្ញុំ​ឈប់​ទទួល​ពាក្យ​ស្នើ​សុំ​ប្រើប្រាស់​ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា​ ក្នុង​ស្រុក​ ។ ប្រសិនបើ​ប័ណ្ណ​របស់​លោក​អ្នក បាត់ ឬ​ខូច ឬ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ លោក​អ្នក​អាច​ស្នើ​សុំ​ប័ណ្ណ​អេស៊ីលីដា​ប្រភេទ​ផ្សេង ដើម្បី​ប្រើប្រាស់​ជំនួស​ប័ណ្ណវីសា​អេស៊ីលីដា​ក្នុង​ស្រុកនេះ ។
  • ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ក្រៅ​ប្រទេស គឺ​ជា​ប័ណ្ណ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់ និង​ទូទាត់​ចំណាយ​ផ្សេងៗ តាម​រយៈ​ម៉ាស៊ីន​ដក​ប្រាក់ និង​ម៉ាស៊ីន​ឆូត​កាត​ របស់​ធនាគារ​អេស៊ីលីដា និង​របស់​ធនាគារ​ផ្សេងៗ នៅ​ក្នុង​និង​ក្រៅ​ប្រទេស ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus ។

អត្ថប្រយោជន៍

  • អាច​ដក​សាច់ប្រាក់​បាន​ឆាប់​រហ័ស ពី​គ្រប់​ម៉ាស៊ីន​អេធីអឹម​ទាំង​អស់ ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ក្នុង​និង​ក្រៅ​ប្រទេស ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។
  • អាច​ធ្វើ​ការ​ទូទាត់​ចំណាយ​ផ្សេងៗ នៅ​តាម​ហាង​ទំនិញ សណ្ឋាគារ ឬ​ក្រុមហ៊ុន​នានា ដែល​មាន​ម៉ាស៊ីន​ឆូតកាត ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៀត ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ក្នុង និង​ក្រៅ​ប្រទេស ។
  • អាច​បញ្ជា​ទិញ​ទំនិញ ទិញ​ឬ​កក់​សំបុត្រ​យន្តហោះ ឬ​កក់​បន្ទប់​សណ្ឋាគារ តាម Internet ។ល។
  • ចំណេញ​ពេលវេលា និង មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់​និង​ទូទាត់​ចំណាយ​ផ្សេងៗ ។

លក្ខណៈ​សម្គាល់​ទូទៅ នៃ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា

  • មាន​ស្លាក​សញ្ញា ធនាគារ អេស៊ីលីដា ភីអិលស៊ី និង វីសា
  • បំពាក់​ប្រព័ន្ធ EMV នៅ​ផ្នែក​ខាង​មុខ អាច​ការពារ​ការ​ក្លែង​បន្លំ​បាន​មួយ​រយភាគរយ និង Magnatic Stripe ផ្នែក​ខាង​ក្រោយ
  • មាន​បង្ហាញ​ថ្ងៃ​សុពលភាព​ប្រើប្រាស់ (Good Thru) ។ អស់​សុពលភាព​ប្រើប្រាស់ ឬ​ផុត​កំណត់​ប្រើប្រាស់ ប័ណ្ណ​នោះ​មិន​អាច​ប្រើ​ប្រាស់​បាន​ឡើយ
  • មាន​ពាក្យ "Debit" នៅ​ខាង​មុខ ផ្នែក​ខាង​លើ ។ មាន​ន័យ​ថា គឺ​ជា​ប័ណ្ណ​ឥណពន្ធ ។ គ្រប់​ប្រតិបត្តិការ​តាម​រយៈ​ប័ណ្ណ​នេះ ត្រូវ​កាត់​ប្រាក់ចេញ​ពី​គណនី​របស់​ម្ចាស់​ប័ណ្ណ​ដែល​មាន​នៅ​ធនាគារ។       ប្រភពដើមៈ www.acledabank.com.kh

0 comments:

Post a Comment