Xperia Z ជាង ២ ខែធ្លាក់ថ្លៃជិត ២ សន្លឹក
បង្ហាញខ្លួនលើកដំបូង កំពូលទូរសព្ទឆ្លាតវៃ Xperia Z របស់ Sony ថ្លៃជាង ៧០០ ដុល្លារ ប៉ុន្តែលេចមុខបានត្រឹមតែជាង ២ ខែ ស្រាប់តែទូរសព្ទមិនចេះជ្រាបទឹកពេលនេះ ធ្លាក់ថ្លៃអស់ប្រហែល ២សន្លឹក មកសល់ត្រឹមតែជាង ៥០០ ដុល្លារ។
- ម្ចាស់ហាងលក់ទូរសព្ទដៃ សុខ លី បានបង្ហើបប្រាប់ Sabay ថា Xperia Z ឥឡូវនេះ តម្លៃលក់ចន្លោះពី ៥៥០ ទៅ ៥៨០ ដុល្លារ។ “Xperia Z បានធ្លាក់ថ្លៃលឿនមែនទែន ព្រោះកាលយកមកលក់លើកដំបូងតម្លៃជាង ៧០០ ដុល្លារឯណោះ”។
- ចំណែកឯម្ចាស់ហាងលក់ទូរសព្ទដៃ រ៉ាណេ ១៦៨ វិញក៏ឲ្យដែរថា បើធៀបស៊េរីទូរសព្ទទំនើបៗមួយចំនួនទៀត Xperia Z គឺធ្លាក់ថ្លៃលឿនជាងគេ។ លោកថា ធ្លាក់ថ្លៃលឿនបែបនេះ អាចដោយសារមានការប្រកួតប្រជែងខ្លាំងពីម៉ាកទូរសព្ទផ្សេងទៀត ជាពិសេសខណៈដែលផលិតផលទូរសព្ទស៊េរីទំនើបៗរបស់ Samsung និង Apple បានក្លាយជាជម្រើសក្នុងការទិញយកទៅប្រើប្រាស់របស់អតិថិជន។
- ម្ចាស់ហាងលក់ទូរសព្ទដៃដែលកំពុងតែល្បីល្បាញលើគេហទំព័រ Khmer24 ក៏ឲ្យដឹងបន្ថែមទៀតថា Xperia Z ឥឡូវមិនសូវមានគេសាកសួររកទិញច្រើននោះទេ។ ជុំវិញបញ្ហានេះ លោក វន សុវណ្ណារី អនុប្រធានក្រុមហ៊ុន Sayam ជាអ្នកនាំចូលផលិតផល Sony បានឲ្យដឹងថា ការធ្លាក់ថ្លៃតម្លៃ Xperia Z នៅលើទីផ្សារកម្ពុជា គឺដោយសារនៅលើទីផ្សារសាកលក៏មានការធ្លាក់ថ្លៃដូចគ្នានេះដែរ។
- យ៉ាងណា លោកថា Xperia Z នៅតែទទួលបានការពេញនិយមពីអ្នកប្រើប្រាស់ ដោយសារបច្ចេកវិទ្យានិងលក្ខណៈពិសេសៗ ដែលបំពាក់នៅលើទូរសព្ទស៊េរីទំនើបនេះ។ ជាមួយគ្នានេះ លោកបន្ថែមថា ការធ្លាក់ថ្លៃនេះ ក៏ជួយកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ ជាពិសេសអាចទាក់ទាញអតិថជនក្នុងការសាកល្បងទិញ Xperia Z យកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ។
- នៅលើគេហទំព័ររបស់ហាង សុខ លី Xperia Z តម្លៃលក់នៅប្រហែល ៥៥០ ដុល្លារអាមេរិក។
0 comments:
Post a Comment