KLD is សម្ពោធ Galaxy S IV & Note 8.0 ដំណាលគ្នា ដើម្បីឆ្លើយតបទៅការទន្ទឹងរង់ចាំការមកដល់របស់Galaxy S IV និងTablet Galaxy Note 8.0 សុទ្ធតែជាស៊េរីទូរស័ព្ទ និងTablet ជំនាន់ចុងក្រោយបង្អស់ដែលប្រមូលផ្ដុំទៅដោយបច្ចេកវិទ្យាទំនើប រូបរាងឌីហ្សាញកាន់តែទាក់ទាញ បូករួមសមត្ថភាពខ្ពស់មិនអាចកាត់ថ្លៃបាន ទើបSamsung សម្រេចបើកសម្ពោធចរាចរចេញលក់ទាំង S IV និង Note 8.0 ជាផ្លូវការរួមគ្នានៅរសៀលថ្ងៃសុក្រ ទី ៣ ឧសភា ២០១៣នេះ។ នាឱកាសបើកសម្ពោធនេះដែរ នាយកគ្រប់គ្រងផ្នែកទូរស័ព្ទ និងបច្ចេកវិទ្យានៃក្រុមហ៊ុនSamsung Electronicសាខាថៃប្រចាំកម្ពុជា លោក វ៉ាត់ ឡាំផេង ថា Samsungនៅតែប្រកាន់គោលការណ៍ច្នៃប្រឌិតឥតឈប់មិនផ្អាករាល់ការបង្កើតថ្មីដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជន នាសម័យកាលបច្ចេកវិទ្យាសតវត្សទី ២១នេះ។ បន្តដោយលើកយកសមត្ថភាពពិសេសៗរបស់Galaxy S IV ថា Galaxy S IV ពិតជាកំពូលSmartphone ដែលអាចថតរូបបានពីរប្លង់ក្នុងពេលតែមួយ (Dual Shot) ដោយកាមេរ៉ាកាន់តែធំរហូតដល់ 13MP បង្ហាញរូបភាពសងខាងក្នុងពេលតែមួយ អេក្រង់កាន់តែរស់រវើក ទាញរូបភាពកាន់តែរហ័ស មុខងារបញ្ជាដោយកាយវិញ្ញាណ និងមុខងារជាច្រើនទៀត។ Galaxy S IV ពិតជា ដៃគូជីវិតដ៏ប្រសើរសម្រាប់មិត្តយុវវ័យសម័យថ្មី។ បញ្ជាក់ពីសក្ដានុពលរបស់Galaxy S IV សមិទ្ធផលចុងក្រោយបង្អស់របស់Samsung នេះដែរ នាយកប្រចាំសាខាក្រុមហ៊ុន ថៃស៊ាំសុង អេឡិចត្រូនិកប្រចាំឥណ្ឌូចិន (កម្ពុជា-ឡាវ) លោក Gwihan Lee បានសង្កត់ធ្ងន់ថា ៖«ពិតណាស់Galaxy S4 ជាសក្ខីភាពចំពោះដំណើរវិវត្តន៍បោះជំហានទៅមុខឥតឈប់ឈរ របស់Samsung បន្ទាប់ពីទទួលជោគជ័យដ៏ត្រចះត្រចង់លើសែស្រឡាយGalaxy នាពេលកន្លងមក។ យើងនឹងមិនសំងំស្ងៀម ផ្ទុយទៅវិញនឹងខិតខំបោះជំហានទៅមុខជានិច្ច ជាមួយទូរស័ព្ទSmartphone និងឧបករណ៏អេឡិចត្រូនិក ដើម្បីផ្ដល់ជូនអតិថិជនទទួលបាននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ»។ លោក បន្តថា ដោយយល់ពីទំនោរសេចក្ដីត្រូវការរបស់យុវវ័យ ដែលចង់បានSmartphone ស៊េរីខ្ពស់ដែលមានសមត្ថភាពឥតព្រំដែន រូបរាងស្អាត ស្ដើង ស្រាល អេក្រង់ធំទូលាយ និងតម្លៃសមរម្យទើបSamsung ប្រមូលផ្ដុំរាល់ចំណុចចង់បានរបស់អ្នកប្រើប្រាស់នៃសម័យកាលបច្ចេកវិទ្យាទាំងនេះ មកច្របាច់បញ្ចូល ពូនផ្គុំ លេចចេញជារូបរាងរបស់Galaxy S4នេះឡើង។ ដោយឡែកក្រឡេកមកមើលចំណុចលេចធ្លោដែលមានលើGalaxy Note 8.0 ឯណេះវិញមានដូចជា៖
- មុខងារCall៖ Galaxy Note 8.0 អាចដាក់ស៊ីមកាតប្រភេទ Micro-Sim អាចខល ចេញ ចូលដូចទូរសព្ទទូទៅ
- មុខងារMulti Windows ៖ អាចឲ្យអ្នកប្រើប្រាស់បើកផ្ទាំងWindows បានច្រើនក្នុងពេលតំណាលគ្នា ដូចកុំព្យូទ័រ
- មុខងារReading Mode៖ អាចអានសៀវភៅអេឡិចត្រូនិកកាន់តែងាយស្រួល
- មុខងារS-Pen៖ កាន់តែងាយស្រួលក្នុងការសរសេរ ឬកត់ចំណាំ
- ដង់ស៊ីតេភិចហ្សែល 189ppi ៖ អេក្រង់ ៨អ៊ីញប្រភេទ WXGA កាន់តែច្បាស់ត្រជាក់ភ្នែក
- RAM កាន់តែធំ CPUកាន់តែលឿន៖ ទំហំRAM 2GB ដូចម៉ាស៊ីនកុំព្យូទ័រ រីឯCPប្រភេទQuad-core ល្បឿន 1.6GHz កាន់តែលឿន
- រន្ធដោយបន្ថែមMemory Card៖ ក្រៅពីទំហំអង្គចងចាំក្នុងម៉ាស៊ីន ចាប់ពី 16GB ហើយនោះ Note 8.0 នៅអាចបន្ថែមមេម៉ូរីកាត ដើម្បីពង្រីកសមត្ថភាពផ្ទុកទិន្នន័យបានកាន់តែច្រើន៕ ដូច្នេះចាប់ពីបើកសម្ពោធនេះទៅ អតិថិជន ក៏ដូចជាមិត្តយុវវ័យទាំងអស់ អាចរកជាវផលិតផលគុណភាពខ្ពស់ សមត្ថភាពឥតដែនកំណត់ ជាមួយការឌីហ្សាញកាន់តែទាក់ទាញទាំងពីរស៊េរីខាងលើនេះ មាន Galaxy S IV និង Tablet Note 8.0 បានពីគ្រប់ហាងចែកចាយបន្តផលិតផលSamsung គ្រប់សាខាទាំងអស់។ អ្វីដែលសំខាន់ សូមកុំភ្លេចសួររកប័ណ្ណធានា រយៈពេលមួយឆ្នាំ។
0 comments:
Post a Comment