មួយថ្ងៃអ្នកប្រើ Google Translate មានជិត ២០០ លាននាក់
វិសាលភាពនៃសេវាកម្មបកប្រែ Google Translate ហាក់កាន់តែមានសន្ទុះជាបន្តបន្ទាប់ ក្រោយពីក្រុមហ៊ុនបានបញ្ចូលភាសាជាតិផ្សេងៗកាន់តែច្រើនជាងមុន។ តើមិត្តយុវវ័យដឹងទេថា ឥឡូវនេះអ្នកជំនាញបកប្រែភាសាចម្រុះនៅលើបណ្តាញអនឡាញដ៏ពេញនិយម មួយនេះ មានអ្នកប្រើកើនដល់ ២០០លាននាក់ឯណោះក្នុងមួយថ្ងៃៗ។
ការបកប្រែ មានច្រើនរហូតដល់ខ្ទង់ពាន់លាននៃ ការបកប្រែឯណោះក្នុងមួយថ្ងៃៗ។ មនុស្សភាគច្រើនបើកប្រើកម្មវិធី Google Translate តាមរយៈ Google Chrome។ កាន់តែអស្ចារ្យនោះគឺភាសាខ្មែរ បាន ក្លាយជាភាសាទី ៦៦ ដែលបានដាក់បញ្ចូលនៅក្នុងសេវា Google Translate កាលពីពេលថ្មីៗនេះ ក្នុងចំណោមជាង ៧០ភាសាដទៃផ្សេងទៀត។
យ៉ាង ណាមិញ កន្លងទៅអ្វីដែលចោទជាបញ្ហាធំចំពោះអ្នកជំនាញប្រែភាសានេះ គឺតម្រូវឱ្យមានការបញ្ចូលទិន្នន័យច្រើនពោល បើទិន្នន័យមានកាន់តែច្រើន ការបកប្រែក៏កាន់តែប្រសើរបានត្រឹមត្រូវ។ តែទោះជាយ៉ាងណា សម្រាប់ការប្រែភាសាខ្មែរ នៅមិនទាន់បានត្រឹមត្រូវតាមវេយ្យាករណ៍ទាំងស្រុងនៅឡើយទេ។
លោកអ្នកអាចសាកល្យងប្រើ Google Translate ជាភាសាខ្មែរយូនីកូដ ដោយចុចត្រង់នេះ …
ប្រភពដើមៈ sabay
0 comments:
Post a Comment