ខឹងសន្ដិសុខ ជួយស៊ីញ៉ូ រថយន្ដថយទៅ ប៉ះដើមដូង ចាប់វាយខ្នោះ យកទៅបោះ ចោល នៅមុខ ក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ មន្ដ្រីសន្ដិសុខឯកជនម្នាក់ ជា
អ្នកមើលការពារសន្ដិសុខ យាមរថយន្ដម៉ូតូ របស់ភ្ញៀវនៅ ភោជនីយដ្ឋានបឹងមាស តាម
បណ្ដោយផ្លូវជាតិលេខ ៦អា ក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌ ឫស្សីកែវ
ត្រូវបានមនុស្សមួយក្រុម ដែលជាភ្ញៀវចូល ផឹកស៊ីនៅក្នុងហាងមួយនេះ ចាប់វាយ ខ្នោះ
យកទៅទម្លាក់ចោល នៅក្រសួងមហាផ្ទៃ ដោយខឹងមន្ដ្រីសន្ដិសុខរូបនេះ ជួយស៊ីញ៉ូ
រថយន្ដរបស់ខ្លួនថយក្រោយ រហូតទៅដល់ បុកដើមដូង បណ្ដាលឱ្យរងការខូចខាតផ្នែក
ខាងក្រោយ ។
យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង១១
និង០៥នាទី យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៣ មានមនុស្សមួយក្រុមជិះរថយន្ដ ម៉ាក
លុច្សស៊ីសRX 300 ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2M-2733 ក្នុងនោះស្រី ២នាក់
ប្រុសម្នាក់ បានចូលទៅ ផឹកស៊ីនៅក្នុង ហាងបឹងមាស ។
សេចក្ដីរាយការណ៍បានបន្ដថា ក្រោយពី ផឹកស៊ីរួច ជនបង្កទាំង ៣នាក់នេះ បានចេញ
ពីក្នុងហាង ក៏ចូលទៅក្នុងរថយន្ដបើកថយ ក្រោយ ដោយមានការជួយស៊ីញ៉ូពីសំណាក់
សន្ដិសុខ យាមរថយន្ដ ម៉ូតូនៅខាងមុខហាង។ ប៉ុន្ដែដោយសារតែជាន់ហ្គ្រែរខ្លាំងពេក
បណ្ដាលឱ្យរថយន្ដថយក្រោយ យ៉ាងលឿន ជ្រុលទៅបុកដើមដូង បណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយ យ៉ាងខ្លាំង ធ្វើឱ្យម្ចាស់ រថយន្ដខឹងច្រឡោតតោតតូង រហូតដល់
យកខ្នោះទៅវាយសន្ដិសុខរូបនេះ ញាត់ចូល ក្នុងរថយន្ដ រួចហើយយកទៅទម្លាក់នៅ
ក្រសួងមហាផ្ទៃ ។
បើតាមសេចក្ដីរាយការណ៍លុះមួយសន្ទុះក្រោយមកគេបានឃើញសន្ដិសុខរូបនេះត្រឡប់ទៅវិញ ។ សន្ដិសុខដែលរងការធ្វើ បាបពីសំណាក់ភ្ញៀវចូលទៅផឹកស៊ី នៅក្នុងភោជនីយដ្ឋានបឹងមាស ខាងលើនេះត្រូវ បានគេស្គាល់ឈ្មោះ មុំ សៀន អាយុ ២៧ឆ្នាំ
មានស្រុកកំណើត នៅស្រុកសំរោង ខេត្ដតាកែវ។យ៉ាងណាក៏ដោយពុំមានប្រភពព័ត៌មាន ច្បាស់ការណ៍ណាមួយបញ្ជាក់ពីអត្ដសញ្ញាណ និងតួនាទីរបស់ក្រុមបង្កជិះ
រថយន្ដខាងលើនេះទេ ៕
ប្រភពដើមៈDap-news
0 comments:
Post a Comment