GS IV ស្រោបមាសថ្លៃជាង ២ពាន់ដុល្លារ!
មិនត្រឹមតែ iPhone 5 ទេ ដែលទទួលបានការរចនាស្រោបមាសបន្ថែមលើលក្ខណៈដើម តម្លៃ ១,៥លានដុល្លារអាមេរិក។ នៅពេលនេះ សូម្បីតែ Galaxy S IV ក៏ត្រូវបានគេស្រោបមាសជាមួយតម្លៃមិនធម្មតាជាង ២ពាន់ដុល្លារ។ថ្មីៗនេះ Smartphone កំពូលត្រកូល Galaxy ជំនាន់ចុងក្រោយ Galaxy S IV នេះត្រូវបានក្រុមហ៊ុនអង់គ្លេសឯកទេសខាងកែច្នៃសម្ភារៈបច្ចេកវិទ្យា ទំនើបៗមានឈ្មោះថា Goldgenie បានស្រោបមាសបន្ថែមដែលមានតម្លៃជាង១,៧០០ផោន ឬស្មើ ២,៥០០ដុល្លារអាមេរិក។
មូលហេតុ ដែល Smartphone នេះមានតម្លៃថ្លៃដោយសារប្លាទីន និងមាសក្រហមដែលគេបានស្រោបនៅលើសម្បករបស់ទូរសព្ទដ៏ទំនើបនេះ។ ដើម្បីឱ្យកាន់តែលំអិតជាងនេះ ប្រិយមិត្តអាចចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន goldgenie។
ប្រភពដើមៈ សsabay
0 comments:
Post a Comment