ល្បី GS IV mini ឥឡូវស្រាប់លេចរូប GS IV Active លក្ខណៈសម្បត្តិមិនធម្មតា
ចចាមអារ៉ាម ពី Galaxy S IV ដែលថាក្រុមហ៊ុននឹងបន្តអភិវឌ្ឍបន្ថែមបច្ចេកវិទ្យាមិនជ្រាបទឹក ស្រាប់តែមកដល់ពេលនេះហាក់មានពន្លឺបន្ដិចៗហើយ។ Smartphone ម៉ូដែលថ្មីដែលស្ថិតក្នុងសែស្រឡាយជាមួយ Galaxy S IV គឺ Galaxy S IV Active នោះបានលេចរូបនៅលើគេហទំព័រ gsmarena។Samsung I9295 Galaxy S 4 Active ស៊េរីថ្មីនេះ នឹងរួមបញ្ចូលបច្ចេកវិទ្យាខ្ពស់មិនជ្រាបទឹក និងមិនចូលធូលីដី។ លក្ខណៈសម្បត្តិ GS4 Active ដែលមិនទាន់បានការអះអាងពីក្រុមហ៊ុនផងនោះ រួមមាន៖
- - CPU ប្រភេទ quad-core ល្បឿន 1.9GHz ជាមួយ Adreno 320 GPU
- - ប្រើ chip របស់ Qualcomm ប្រភេទ Snapdragon 600
- - ចំណែកអេក្រង់ និង resolution ដូច Galaxy S IV ដែលមានទំហំ ៥អ៊ីញនិង 1080p
- - ប្រភេទអេក្រង់នៅពុំទាន់ច្បាស់ថាប្រើ Super AMOLED ឬយ៉ាងណានៅឡើយទេ ក៏ប៉ុន្តែមានដង់ស៊ីតេភិចហ្សែលរហូតដល់ 480ppi ខ្ពស់ជាង GS IV ដែលមានត្រឹម 441ppi
ទោះជាយ៉ាងណា ពុំមានការអះអាងពី Samsung នៅឡើយទេ តែគេរំពឹងថានឹងបង្ហាញវត្តមានជាផ្លូវការដំណាលគ្នានឹង Galaxy S IV mini យ៉ាងឆាប់ៗខាងមុខ អាចនៅចុងខែឧសភាខាងមុខក៏ថាបាន។
ប្រភពដើមៈ សsabay
0 comments:
Post a Comment