លឿនម៉េស! Apple រួចរាល់ត្រៀម chip សម្រាប់ iPiphone 6 ហើយ? Trackback
iPhone 6 ដែលមនុស្សរាល់គ្នារំពឹងថា Apple ប្រាកដជានឹងចេញដាច់ខាតជាស៊េរីបន្តបន្ទាប់តាមទម្លាប់របស់ ក្រុមហ៊ុនដូចជំនាន់ iPhone 4, iPhone 4S និងរហូតដល់ iPhone 5 សព្វថ្ងៃ មកដល់ពេលនេះមានរបាយការណ៍ចេញពីគេហទំព័រដ៏ល្បី Digitime អះអាងថាស៊េរីថ្មីនេះនឹងចេញប្រឡូកនៅឆ្នាំ ២០១៤ ខាងមុខមិនខានឡើយ។
រូបគំរូ iPhone 6
- របាយការណ៍ពី Digitime ដដែលនេះបានអះអាងយ៉ាងច្បាស់ ១០០% ថា Apple កំពុងកុម្ម៉ង់ទិញ application processor (AP) ពីក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ដ៏ល្បីឈ្មោះមួយគឺ TSMC។ សកម្មភាពនេះគេជឿថា ក្រុមហ៊ុនអាមេរិកដ៏មានឈ្មោះបោះសំឡេងនេះ ប្រាកដនឹងចាប់ផ្ដើមសង្វាក់ផលិតកម្ម iPhone ក៏ដូចជា iDevice ដទៃទៀតនៅដើមឆ្នាំ ២០១៤ ខាងមុខជាពុំខាន។
- យ៉ាងណាក្ដី របាយការណ៍ពុំបានបញ្ជាក់ពីប្រភេទ System on Chip (SoC) ដែល Apple គ្រោងនឹងបំពាក់នៅលើ iPhone 6 នោះទេ តែមានមតិយ៉ាងច្រើនបានអះអាងដូចៗគ្នាថាប្រកាដជាប្រភេទ A7 ឬ A7X ពុំខាន។
- របាយការណ៍ ថែមទាំងនៅបានលើកឡើងខ្លះៗអំពីទំនាក់ទំនងរវាងអតិថិជនកុម្ម៉ង់ទិញ បន្ទះ chip (Apple) និងអ្នកលក់ Samsung ថាទាំងពីរក្រុមហ៊ុននឹងនៅតែបន្តចងសម្ពន្ធភាពដោយ Apple នៅតែបន្តកុម្ម៉ង់ឈីបប្រភេទ A4, A5, A5X, A6, A6X ពី Samsung បន្តដដែល។ គេជឿថា Samsung កំពុងបន្តអភិវឌ្ឍប្រភេទឈីបដែលបានបំពាក់នៅលើស៊េរី iPhone, iPad និង iPod Touch សព្វថ្ងៃដើម្បីឱ្យកាន់តែមានសមត្ថភាពដំណើរការបានកាន់តែប្រសើរ ជាងមុន ដើម្បីបំពាក់លើ iPhone 5S ដែលរំពឹងបង្ហាញវត្តមាននៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះ (តែមិនមែនឈីប A7, A7X ដែលបំពាក់លើ iPhone 6 នោះទេ)។
- កន្លងមកក៏ធ្លាប់មានការលើកឡើងពីលក្ខណៈសម្បត្តិខ្លះៗរបស់ iPhone ជំនាន់ថ្មីទី៨ នេះដែរថា អេក្រង់ទំហំ ៤,៨អ៊ីញ, បំពាក់ processor ចេញថ្មី 8-Core ដំណើរការបានកាន់តែលឿនជាង iPhone 5S, ប្រើប្រព័ន្ធប្រតិបត្តិការ iOS 7 នឹងបង្ហាញរូបរាងពិតប្រាកដនៅខែមិថុនា ឆ្នាំក្រោយ ២០១៤។
0 comments:
Post a Comment