Sunday, May 5, 2013

ស្ងាត់ៗ​ Samsung ប្រកាស​ចេញ​លក់ Galaxy Tab 3 Trackback

Galaxy Tab 3 បន្ទាប់​ពី​បាត់​ដំណឹង​ស្ងាត់​ជ្រាប​អស់​មួយ​រយៈ ទី​បំផុត​នៅ​ថ្មីៗនេះ Samsung បានប្រកាស​បើក​សម្ពោធ​​មុខមាត់​ពិត​របស់ tablet ស៊េរី​ថ្មី​នេះ​ហើយ។ តើ Tab 3 មាន​អ្វី​ខុស​ប្លែក​ពី Galaxy Tab 2 ខ្លះ?
លក្ខណៈ​សម្បត្តិ​របស់ Galaxy Tab 3 រួម​មាន៖
  • អេក្រង់​ប្រភេទ TFT WSVGA ទំហំ ៧អ៊ីញ (600x1024px)
  • កាមេរ៉ា​ក្រោយ​ទំហំ 3MP និង​ខាង​មុខ​ទំហំ 1.3MP
  • CPU ប្រភេទ dual-core ល្បឿន 1.2GHz
  • RAM ទំហំ 1GB
  • មេម៉ូរី​ម៉ាស៊ីន​ទំហំ 8GB/16GB (+microSD)
  • ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1 Jelly Bean
  • តំណភ្ជាប់៖ Wi-Fi 801.11 a/b/n, Wi-Fi Direct, Bluetooth 3.0, GPS,
  • ទម្ងន់ ៣០៦ក្រាម ស្រាល​ជាង Galaxy Tab 2 ដែល​មាន ៣៤៥ក្រាម
  • (បxទទ)៖ (១៨៨មមx១១១មម)
  • កម្រាស់៖ ៩,៩មម ស្ដើង​ជា​ង​ Galaxy Tab 2 ដែល​មាន ១០,៥មម
  • កម្រិត​ថាមពល​ថ្ម 4000mAh
ក្រុមហ៊ុន ​នឹង​ចេញ​លក់​ស៊េរី Galaxy Tab 3 ប្រើ Wi-Fi (ប្រើ​ស៊ីមកាត​អត់​បាន) អំឡុង​ខែ​ឧសភា​ក្រោយ​នេះ ហើយ​ម៉ូដែល​អាច​ប្រើ​ស៊ីម​បាន​នឹង​ចេញ​លក់​តាម​ក្រោយ​១ខែ។ ទោះ​ជា​យ៉ាង​ណា​ក្រុមហ៊ុន​ពុំ​បាន​បញ្ជាក់​ទាក់​ទិន​តម្លៃ Tab3 នេះ​នៅ​ឡើយ​ទេ។

0 comments:

Post a Comment