ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា
ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនជំនឿទុកចិត្តជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការដក ប្រាក់និងទូទាត់ចំណាយផ្សេងៗ ធនាគារអេស៊ីលីដា មានសេចក្តីសោមនស្សរីករាយសូមណែនាំនូវសេវាធនាគារអេឡិចត្រូនិកថ្មី ហៅថា "ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា" ។ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា គឺជាប័ណ្ណប្លាស្ទិកអេឡិចត្រូនិក មានប្រព័ន្ធបទដ្ឋាន EMV (Europay, Master និង VISA) / Memory Chip ដែលបង្កើតឡើងប្រកបដោយសុវត្ថិភាពខ្ពស់មិនអាចក្លែងបន្លំបាន ដោយមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័ន VISA និងប្រើប្រាស់ប្រព័ន្ធនិងស្លាកសញ្ញា VISA ដែលធនាគារចេញប័ណ្ណជូនអតិថិជនសម្រាប់ធ្វើប្រតិបត្តិការដកសាច់ប្រាក់ នៅតាមម៉ាស៊ីនអេធីអឹម និងទូទាត់ចំណាយផ្សេងៗ ឬដកសាច់ប្រាក់តាមម៉ាស៊ីនឆូតកាត ដែលមានបិទស្លាកសញ្ញា VISA ឬ VISA Plus នៅទូទាំងប្រទេស និងពាសពេញពិភពលោក ។
ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា មានពីរប្រភេទ គឺ ៖
- ប័ណ្ណឥណពន្ធវីសាអេស៊ីលីដាក្នុងស្រុក
គឺជាប័ណ្ណដែលអាចធ្វើប្រតិបត្តិការដកប្រាក់ និងទូទាត់ចំណាយផ្សេងៗ
តាមរយៈម៉ាស៊ីនដកប្រាក់ និងម៉ាស៊ីនឆូតកាត របស់ធនាគារអេស៊ីលីដា
និងរបស់ធនាគារផ្សេងៗ នៅទូទាំងប្រទេស ដែលមានស្លាកសញ្ញា VISA ឬ VISA
Plus ។
ឥឡូវនេះ យើងខ្ញុំឈប់ទទួលពាក្យស្នើសុំប្រើប្រាស់ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា ក្នុងស្រុក ។ ប្រសិនបើប័ណ្ណរបស់លោកអ្នក បាត់ ឬខូច ឬផុតកាលបរិច្ឆេទប្រើប្រាស់ លោកអ្នកអាចស្នើសុំប័ណ្ណអេស៊ីលីដាប្រភេទផ្សេង ដើម្បីប្រើប្រាស់ជំនួសប័ណ្ណវីសាអេស៊ីលីដាក្នុងស្រុកនេះ ។ - ប័ណ្ណឥណពន្ធវីសាអេស៊ីលីដាក្រៅប្រទេស គឺជាប័ណ្ណដែលអាចធ្វើប្រតិបត្តិការដកប្រាក់ និងទូទាត់ចំណាយផ្សេងៗ តាមរយៈម៉ាស៊ីនដកប្រាក់ និងម៉ាស៊ីនឆូតកាត របស់ធនាគារអេស៊ីលីដា និងរបស់ធនាគារផ្សេងៗ នៅក្នុងនិងក្រៅប្រទេស ដែលមានស្លាកសញ្ញា VISA ឬ VISA Plus ។
អត្ថប្រយោជន៍
- អាចដកសាច់ប្រាក់បានឆាប់រហ័ស ពីគ្រប់ម៉ាស៊ីនអេធីអឹមទាំងអស់ ដែលមានស្លាកសញ្ញា VISA ឬ VISA Plus នៅក្នុងនិងក្រៅប្រទេស ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ។
- អាចធ្វើការទូទាត់ចំណាយផ្សេងៗ នៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុននានា ដែលមានម៉ាស៊ីនឆូតកាត ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត ដែលមានស្លាកសញ្ញា VISA ឬ VISA Plus នៅក្នុង និងក្រៅប្រទេស ។
- អាចបញ្ជាទិញទំនិញ ទិញឬកក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារ តាម Internet ។ល។
- ចំណេញពេលវេលា និង មានសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់និងទូទាត់ចំណាយផ្សេងៗ ។
លក្ខណៈសម្គាល់ទូទៅ នៃប័ណ្ណឥណពន្ធវីសាអេស៊ីលីដា
- មានស្លាកសញ្ញា ធនាគារ អេស៊ីលីដា ភីអិលស៊ី និង វីសា
- បំពាក់ប្រព័ន្ធ EMV នៅផ្នែកខាងមុខ អាចការពារការក្លែងបន្លំបានមួយរយភាគរយ និង Magnatic Stripe ផ្នែកខាងក្រោយ
- មានបង្ហាញថ្ងៃសុពលភាពប្រើប្រាស់ (Good Thru) ។ អស់សុពលភាពប្រើប្រាស់ ឬផុតកំណត់ប្រើប្រាស់ ប័ណ្ណនោះមិនអាចប្រើប្រាស់បានឡើយ
- មានពាក្យ "Debit" នៅខាងមុខ ផ្នែកខាងលើ ។ មានន័យថា គឺជាប័ណ្ណឥណពន្ធ ។ គ្រប់ប្រតិបត្តិការតាមរយៈប័ណ្ណនេះ ត្រូវកាត់ប្រាក់ចេញពីគណនីរបស់ម្ចាស់ប័ណ្ណដែលមាននៅធនាគារ។ ប្រភពដើមៈ www.acledabank.com.kh