ជឿអត់? អ៊ិនចុចពិលថ្មីកាន់ថ្មបាន ១ ខែ!
អ្នក
ណាៗក៏ដឹងដែរថា Nokia 1280
ស្ថិតនៅក្នុងចំណោមទូរសព្ទស៊េរីអ៊ិនចុចពិល
(អ្នកប្រើប្រាស់និយមហៅ) កាន់ថ្មបានយូរជាងគេ
ដោយអាចកាន់ថ្មបានជាង ១ អាទិត្យឯណោះ។ តែពេលនេះ Nokia 1280
ប្រហែលជាមិនអាចគ្រងមកុដរបស់ខ្លួនបានទៀតឡើយ ព្រោះថា Nokia 105
អ៊ិនចុចពិលស៊េរីថ្មីបានមកជំនួស
ដោយក្រុមហ៊ុនប្រកាសថា105កាន់ថ្មបានដល់ទៅ ១ ខែឯណោះ។ មែនអត់
អ៊ិនចុចពិលស៊េរីថ្មីហ្នឹង កាន់ថ្មបាន ១ ខែ?
ស្រីអូន ម្ចាស់ហាងលក់ទូរសព្ទដៃក្បែរស្តុបពេទ្យចិន បានឲ្យដឹងថា៖
“ភាគច្រើនអ្នកទិញយកទៅប្រើ ក៏មិននឹកស្មានថា Nokia 105
ស៊េរីថ្មីហ្នឹងកាន់ថ្មបានមួយខែ។
ប៉ុន្តែស្រាប់តែប្រើបានមួយរយៈមក ទើបដឹងថាទូរសព្ទម៉ូដែលនេះ
ពិតជាកាន់ថ្មបានយូរផស់គេមែន។” អ្នកលក់វ័យជាង ២០ ឆ្នាំរូបនេះ
អះអាងទៀតថា
“ខ្ញុំនិយាយនេះមិនសំអាងលើសម្ដីអ្នកទិញតែមួយនោះទេ
ដោយខ្ញុំក៏ធ្លាប់សាកប្រើស៊េរីហ្នឹងដែរ”។
Nokia 105 (អ៊ិនចុចពិលស៊េរីថ្មី) តម្លៃចន្លោះពី ២២-២៥ដុល្លារ មិនចូលដី-មិនជ្រាបទឹក
ម្ចាស់
ហាងរូបនេះបន្ថែមថា អតិថិជនជាច្រើននាក់ហើយ
ដែលបានបកមកទិញថែមមួយទៀត បន្ទាប់ពីបានដឹងថា
ទូរសព្ទស៊េរីនេះថ្មពិតជាកាន់បានយូរ
និងធន់ក្នុងការប្រើប្រាស់មែននោះ។
ទូរសព្ទលំដាប់ធុនមធ្យម Nokia 105
ត្រូវក្រុមហ៊ុន Nokia
ប្រកាសបង្ហាញរូបរាងកាលពីខែកុម្ភៈដើមឆ្នាំនេះ
ដោយមានបំពាក់ឧបករណ៍ដែលអ្នកប្រើប្រាស់ត្រូវការប្រចាំថ្ងៃមួយ
ចំនួនដូចជាវិទ្យុអេហ្វអឹម, នាឡិការោទិ៍ និងពិលជាដើម។ ក្រៅពីនេះ
Nokia 105 ក៏មានប៊ូតុងមិនចូលធូលី និងមិនជ្រាបទឹកថែមទៀតផង។
អ្វីដែលជាពិសេសនោះគឺថាមពលថ្ម អាចកាន់បានដល់ទៅជាងមួយខែឯណោះ។ Nokia 105 តម្លៃលើទីផ្សារបច្ចុប្បន្ននេះ ស្ថិតក្នុងតម្លៃចន្លោះពី 22 ទៅ 25 ដុល្លារ មាន ២ ពណ៌គឺ ខៀវ និងខ្មៅ៕
ប្រភពដើមៈ សsabay
0 comments:
Post a Comment