Tuesday, May 21, 2013

បង្ក្រាបក្រុមចោរ ប្លន់​កាំ​ភ្លើង​អា​ការ ​​(អាម៉ាប់​​អាម៉ុក) ​បាន​ ​៣​នាក់

បង្ក្រាបក្រុមចោរ ប្លន់​កាំ​ភ្លើង​អា​ការ ​​(អាម៉ាប់​​អាម៉ុក) ​បាន​ ​៣​នាក់

ភ្នំពេញ​៖ ជនសង្ស័យចំនួន​៣​នាក់ ​ក្នុង ​នោះមានស្ដ្រី​ម្នាក់​ជា​ភរិយា ត្រូវ​បាន​កម្លាំង ​នគរបាល​ ខណ្ឌ​ពោធិ៍សែន​ជ័យ ​បង្ក្រាប​ទាំង​យប់ ព្រមទាំងរឹ​ប​អូស​បាន​កាំភ្លើង​អាការ​ ចំនួន ​២​ដើម​ ដែល​ក្រុម​ចោរ​ទាំង​នេះ ​ត្រូវ​បាន​សមត្ថ​កិច្ច​អះ​អាង​ថា ​ធ្លាប់​ធ្វើ​សកម្មភាព​បាញ់​ប្លន់​ ក្នុង​រាជ​ធានី​ភ្នំពេញ ​និង​តាម​បណ្ដា​ខេត្ដ​ជា​ច្រើន​ដង​ ជា​ពិសេស​ការ​ធ្វើ​សកម្មភាព​ប្លន់​ ​នៅ​ក្នុង​ខេត្ដ​ព្រៃ​វែង ​ទីក​ន្លែង​កំណើត​របស់​ខ្លួន ។
ការ​បង្ក្រាប​ក្រុ​ម​ចោរ​ប្លន់ ​ដែល​សមត្ថកិច្ច ​ហៅ​ពួក​វា​ថា ​ជា​ក្រុម​អាម៉ាប់ ​និង​អាម៉ុក​ បាន​ធ្វើ​ឡើង​នៅ​សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ចាប់​ពី​វេលា​ម៉ោង ​២​យប់​ រំលង​ អាធ្រាត្រ​រហូត​ដល់​ម៉ោង ​៥​ទាបភ្លឺ បន្ទាប់​ពី​ក្រុម​ចោរ​ទាំង​នេះ​ ប្រុង​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ បើ​មិន​នៅ​ក្នុង​ទឹក​ដី​ខណ្ឌពោធិ៍​សែនជ័យ ​អាច​ក្នុង​ទឹក​ដី​ខេត្ដ​កណ្ដាល ប៉ុន្ដែ​ត្រូវ​បាន​បង្ក្រាប​ទាន់​ពេល​វេលា។
​ជនសង្ស័យ​ទាំង ​៣នាក់​ ម្នាក់ ​ឈ្មោះ​ ​ឡាយ ​លន់ ​ហៅ​អាម៉ាប់ និង​ស្ដ្រីជា​ប្រពន្ធ ដែល​យក​កាំភ្លើង​ ​លាក់​និង​ម្នាក់​ទៀត​ ឈ្មោះ​អាម៉ក់ ។ ដោយ​​នៅ វេលា​ម៉ោង ​២​ទាបភ្លឺ ចូលថ្ងៃទី២១ ​ខែ​ឧសភា ឆ្នាំ​២០១៣ ​កម្លាំង​នគរបាល​របស់​លោក ​បាន​ឃាត់​ខ្លួន​ ជន​សង្ស័យ​ឈ្មោះ​ម៉ក់​ រួច​ហើយ​បន្ដ​ទៅ​ឃាត់​ខ្លួន​ ជន​សង្ស័យ​ឈ្មោះ​ម៉ាប់​ និង​ស្ដ្រី​ជា​ប្រពន្ធ​ ពេល​កំពុង​នៅ​ក្នុង​ផ្ទះ​ជួល ​ហើយ​ជន​សង្ស័យ​ រូប​នេះ ​កម្លាំង​នគរបាល​ ៤-៥​នាក់ ​ស្ទើរ​តែ​ចាប់វាមិនជាប់នោះឡើយ។
បច្ចុប្បន្ន ជនសង្ស័យ​​ទាំង ​៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​​ខណ្ឌពោធិ៍​សែនជ័យ ​ប្រគល់​ជូន​កម្លាំង​នគរបាលការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ ភ្នំពេញ ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕



ប្រភពដើម៖ khmer79

0 comments:

Post a Comment