កូរ៉េខាងជើង បាញ់មីស៊ីល រយៈចម្ងាយជិត សម្រាប់ថ្ងៃទីបី
សេអ៊ូល៖ មន្រ្តីក្រសួងការពារជាតិ កូរ៉េខាងត្បូង
បាននិយាយថា ប្រទេសកូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយជិត ផ្សេងទៀត
ទៅក្នុងដែនសមុទ្រខាងកើត នៅថ្ងៃចន្ទ ទី២០នេះ ដោយគេបានកត់ សម្គាល់ឃើញថា
ជាចាប់ផ្តើមការបាញ់ បីថ្ងៃជាប់គ្នាហើយ។
ទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៣ ដោយផ្អែកតាមការលើកឡើង របស់មន្រ្តីយោធាកូរ៉េខាងត្បូងថា «កូរ៉េខាងជើង បានចាប់ផ្តើមបាញ់មីស៊ីល រយៈចម្ងាយជិតប្រភេទ KN-០២ ជាថ្មីម្តងទៀត ហើយកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ នៃចលនាយោធារបស់កូរ៉េខាងជើង ក្នុងករណីនៃការចាប់ផ្តើមបាញ់បន្ថែមទៀត»។
គួរបញ្ជាក់ផងដែរថា សម្រាប់នៅថ្ងៃចន្ទ ទី២០ ខែឧសភា កូរ៉េខាងជើង បាញ់មីស៊ីលសម្រាប់ថ្ងៃទីបី នៃមីស៊ីលរយៈចម្ងាយជិតរបស់ខ្លួន នៅវេលាម៉ោងចន្លោះពី ១១ព្រឹក និងពេលរសៀល ហើយកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយជិត សរុប ៤មីស៊ីល ហើយ ក្នុងរយៈពេលបីថ្ងៃនេះ ដោយកាលពីថ្ងៃសៅរ៍ បាញ់អស់បីគ្រាប់ នៅថ្ងៃអាទិត្យ បាញ់អស់មួយគ្រាប់៕
ប្រភពដើមៈ dap-news

0 comments:
Post a Comment