iPad 5 ល្បីថាស្រាលជាងស៊េរីមុន មិនប្រាកដថ្ងៃចេញលក់
ប្រភពនានាបានឱ្យដឹងថា iPad ជំនាន់ទី ៥ របស់ Apple នេះនឹងមានអេក្រង់របស់ LG និង Sharp ប្រភេទ Retina Displayទំហំ ៩,៧អ៊ីញ ។ មិនតែប៉ុណ្ណោះវា ត្រូវគេអភិវឌ្ឍន៍លើ Touch panel ជាហ្វិលស្ដើងប្រភេទ TPK និង ITO របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nitto Denko និង Teijin ដើម្បីឱ្យមានដំណើរការកាន់តែរលូន។
ពាក់ព័ន្ធនឹង Tablet ស្ដើងទំនើបនេះ គេជឿជាក់ថា Apple នឹងចាប់ផ្ដើមផលិតនៅខែក្រោយ។ កន្លងមកមានពាក្យលេចឮមកថា iPad 5 ប្រាកដជាមានលក់លើទីផ្សារ នៅអំឡុងខែ កក្កដាឬសីហា ឆ្នាំ២០១៣។ យ៉ាងណាមិញ Digi Times បានរាយការណ៍ថា iPad 5 នឹងវាយលុកទីផ្សារនៅដើមខែកញ្ញាឆ្នាំនេះ។
ប្រភពដើមៈ សsabay
0 comments:
Post a Comment